នៅព្រឹកថ្ងៃអង្គារ ៧រោចខែមាឃ ឆ្នាំចសំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសាលប្រជុំមន្ទីរបានបើកកិច្ចប្រជុំតម្រង់ទឹសដល់មន្រ្តីអនុវត្តកម្មវិធីស្តីពីវិធីសាស្រ្តរៀបចំនិងអនុវត្តផែនការសកម្មភាព២០១៩ ដែលមានអ្នកចូលរួមពីទីប្រឹក្សាកម្មវិធី ASPIRE ចំនួន០៤នាក់ មន្រ្តីថ្នាក់ខេត្ត០៧នាក់ តំណាងខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល ០២នាក់ មន្រ្តីថ្នាក់ស្រុក ២៤នាក់ និងមន្រ្តីទីផ្សា០១នាក់សរុប៤១នាក់/ស្រី០៥នាក់។កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ផ្តល់នូវវិធីសាស្រ្តរៀបចំផែនការឆ្នាំ២០១៩ អនុលោមតាមវិធីទាំង៥សម្រាប់ថវិកាកម្មវិធីប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាពដែលអាចវាស់វែងបានតាមប្រពន្ធត្រួតពិនិត្យនិងវាយតំលៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម