នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែមាឃ ឆ្នាំចសំរិទ្ធស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និង លោក សៅ វណ្ណៈ ប្រធានការិយាល័យសហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានចូលរួមជាអធិបតីពិធីមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មលាចរីកចម្រើន នៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់មានសមាជិកចូលរួមសរុប៧៦ នាក់/ស្រី៤៥នាក់។សន្និបាតនេះក្នុងគោបំណងក្តាប់បាននូវសភាពការណ៍ទូទៅនៃការដឹកនាំគ្រប់គ្រង និងលទ្ធផលរីកចំរើនប្រចាំឆ្នាំ២០១៨ និងទឹសដៅឆ្នាំ២០១៩។ លោកអនុប្រធានមន្ទីរបានសង្កត់ធ្ងន់លើការងារបង្កើនផលិតកម្មកសិកម្ម និងរកទីផ្សាបន្ថែមកុំប្រកបរបរតែប្រាក់សន្សំ តែមួយមុខនិងត្រៀមបង្ការក្សាទុកទឹក ពីព្រោះអាកាសធាតុក្តៅនិងប្រែប្រួល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម