មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយពីច្បាប់ជលផលនិងវិធានការ
ចេញ​ផ្សាយ ០២ មីនា ២០១៩
255
ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម លោក ឆាយ មន នាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ លោកនាយ ផ្នែករដ្ឋបាលជលផលកំពង់លួង លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់ប្រាក់ លោកនាយសង្កាត់រដ្ឋបាលជលផលកណ្តៀង និងកងកម្លាំងប្រដាប់អាវុធ សរុបចំនួន២៥នាក់ កាណូតស្មាច់ចំនួន៥ គ្រឿង បានប្រជុំពិភាក្សា និងផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់អ្នកទទួលទិញផលនេសាទ និងសិប្បកម្មកែច្នៃផលនេសាទ នៅចំនុចឃុំកំពង់លួង និងផាត់សណ្តោង ក្នុងស្រុកកណ្តៀង ។
ចំនួនអ្នកចូលទស្សនា
Flag Counter