ថ្ងៃ ចន្ទ ១៣រោជ ខែមាឃ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ខែ មីនា ឆ្នាំ ២០១៩ ក្រុមការងារចំរុះសង្កាត់ រដ្ឋបាលជលផលកំពង់លួង សហការណ៍ជាមួយផ្នែករដ្ឋបាលជលផលក្រគរ និងយោធាខេត្ត បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចកំពង់ប្រាក់ ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផលបានចំនួន ០១ ករណី (បំផ្លាញចោល)
_របាំងសាច់អួនប្រវែង ១៣០០ ម៉ែត្រ
_ក្បាលបរចំនួន ៥ គ្រឿង
_បង្គោលចំនួន ៦៣០ ដើម
_ចាក់លែងត្រីចំរុះទម្ងន់ ៥០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម