មាតិកា
ពិធីអបអរសាទរទិវាសិទ្ធ០៨ មីនា លើកទី១០៨
ចេញ​ផ្សាយ ០៧ មីនា ២០១៩
136

នៅថ្ងៃព្រហស្បត្តិ៍ ០២កើត​ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៩ នៅសាលប្រជុំមន្ទីរបានរៀបចំពិធីអបអរសាទរខួបទី១០៨ទិវាសិទ្ធិនារីអន្តរជាតិ​០៨មីនា ​ក្រោមអធិបតីភាព លោក ឡាុយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកស្រី សេង បូតា ដោយមានការអញ្ជើញចូលរួមផងដែរពី ថ្នាក់ដឹកនាំមន្ទីរ នាយ នាយរងខណ្ឌ រដ្ឋបាលជលផល និងព្រៃឈើ ប្រធាន អនុប្រធានការិយាល័យជំនាញ និងកសិកម្មស្រុក/ក្រុង មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តី សរុបទាំង​​អស់ចំនួន៦០នាក់។កម្មវិធីនេះក្នុងគោលបំណង អបអសាទរក្នុងថ្ងៃដ៍ពិសេស សម្រាប់លើកកំពស់សមភាពនិង សមធម៌យេនឌ័រ បង្កើនភាពស្និទ្ធស្នាលមហាគ្រួសារកសិកម្ម សាមគ្គីភាពនិង ការចងចាំទិវាដ៍ប្រពៃនេះ។ក្នុងឱកាសនេះដែរ លោក ប្រធានមន្ទីរ និងភរិយា សំដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង និងបានផ្តល់វត្ថុអនុស្សារីយ៍ជាកាដូនិងបាច់ផ្កាជូន ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ជាស្រ្តី និងអ្នកចូលរួមទាំងអស់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter