ថ្ងៃ សុក្រ ៣កើត ខែផល្គុន ឆ្នាំ ច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារចំរុះដោយមានការចូលរួម ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង កងរាជអាវុធហត្ថខេត្ត
និងយោធាខេត្តពោធិ៍ សាត់ កម្លាំងសរុបចំនួន ១៥ នាក់ កាណូត ចំនួន ០៣ គ្រឿង បានចេញបង្រ្កាបបទល្មើស នេសាទ នៅចំណុចកំពង់វាលធំ ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល ចំនួន២ ករណី (បំផ្លាញចោល)
+ ១ ករណី ជនរុញដោយកម្លាំងម៉ាស៊ីន
_ដងជន ៤ម ចំនួន ៨ដើម។
_សាច់ជនមុខ ២,៥ម ចំនួន ៧ មាត់។
ជនល្មើសកាត់ផ្ដាច់ដងជនរត់គេចខ្លួនបាត់។
+ ០១ ករណី របាំងចំនួន ១ ខ្សែ
_របាំងសាច់អួនប្រវែង ៤០០ ម៉ែត្រ
_ក្បាលបរចំនួន ១ គ្រឿង
_បង្គោលចំនួន ១៥០ ដើម
_ចាក់លែងត្រីចំរុះទម្ងន់ ១០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម