ថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរនិងជាអនុប្រធានក្រុមការងារកម្មវិធីASPIRE ខេត្តពោធិ៍សាត់បានប្រគល់ទូភ្ញាស់ពងមាន់ចំនួន១០ ជូនដល់កសិដ្ឋានចិញ្ចឹមមាន់ ចំនួន១០ភូមិ ក្នុងស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង។ការផ្តល់នេះសម្រាប់ការងារបណ្តុំអាជីវកម្ម ការចិញ្ចឹមមាន់ សម្រាប់បំពេញខ្សែសង្វាក់ផលិតកម្ម ដោយបង្គុំធាតុចូល ដំណើរការ ផលិតផលសម្រេចនិង ទីផ្សាមាន់។ក្នុងនោះដែរ លោក ប្រធានមន្ទីរក៍បានផ្តាំផ្ញើ ដោយសង្កត់ធ្ងន់លើការថែទាំ ប្រើប្រាស់តាមបច្ចេកទេស លើទូភ្ញាស់ និងពេលយកកូនមាន់ទៅចិញ្ចឹមត្រូវតែប្រើប្រាស់វ៉ាក់សាំង និងការពារតាមបច្ចេកទេស។ជាពិសេស ក្នុងខែនេះជារដូវក្តៅរាំងស្ងួត ត្រូវត្រៀមរក្សាទឹកទុក សម្រាប់ការងារចិញ្ចឹម និងប្រើប្រាស់សម្រាប់គ្រួសារផង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម