នៅថ្ងៃសៅរ៍ ០៤ កើត ខែផល្គុន ឆ្នាំ ច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិនា ឆ្នាំ ២០១៩ សង្កាត់រដ្ឋបាលព្រៃឈើសំរោង បានសហការជាមួយគណៈកម្មការសហគមន៍ព្រៃឈេីភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ បានធ្វេីការចាប់ឃាត់ គោយន្តកន្ត្រៃចំនួន ០១ គ្រឿង ចូលកាប់ឈេីក្នុងព្រៃសហគមន៍ ។ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈេីសំរោងបានធ្វេីការអប់រំណែនាំ ពន្យល់អំពីច្បាប់ស្តីពីព្រៃឈេី និងបានធ្វេីកិច្ចសន្យាអប់រំប្រគល់គោយន្តអោយទៅម្ចាស់ដេីមវិញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម