ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តសហការណ៍ជាមួយ កម្មវិធីIRRI បានរៀបចំធ្វើទិវាស្រែបង្ហាញពូជស្រូវខា១៥ និងផ្សព្វផ្សាយដល់កសិករ បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ នៅភូមិឈើទេព្វ និងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយមានការចូលរួមពីលោក លាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម និងមន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ស្រុកនិងមានការចូលរួមពីកសិករសរុប ៣២នាក់លទ្ធផលទទួលបានមានដូចខាងក្រោមៈ
-កសិករបានស្គាល់ពូជថ្មីខា១៥មានការលូតលាសល្អ ធន់ជំងឺ សត្វល្អិត ការរាំងស្ងួត ផលល្អ
-កសិករមានការយល់ច្បាស់ពីបច្ចេកទេស នៃការផលិតគ្រាប់ពូស្រូវមានគុណភាព
- តាមកាប៉ាន់ស្មាន ទិន្នផលទទួលបាន ពី៤.៨០០-៥.២០០គក្រ/ហត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម