មាតិកា
កម្មវិធីទស្សនៈកិច្ចសិក្សារបស់និស្សិតសកលវិទ្យាល័យភូមិន្អកសិកម្ម ចំការដូង
ចេញ​ផ្សាយ ១៤ មីនា ២០១៩
209

ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩  លោកស្រី សែម សុធា អនុប្រធានមន្ទីរ បានចូលរួមជាអធិបតីក្នុងការទទួលស្វាគមន៍ដំណើទស្សនកិច្ចសិក្សារបស់និស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងចំនួន១២០រូប ដែលដឹកនាំដោយ លោកស្រី សាស្រ្តាចារ្យបណ្ឌិត ​កង ច័ន្ទគ្រឹស្នា ព្រឹទ្ធបុរសមហាវិទ្យាល័យ វេជ្ជសាស្រ្តសត្វ និង សាស្រ្តាចារ្យជាច្រើនរូបទៀត ។ កម្មវិធីទស្សនកិច្ចសិក្សានេះមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមីនា ឆ្នាំ ២០១៩ក្នុងគោលបំណងៈ

១.ស្វែងយល់ពីស្ថានភាពនៃការចិញ្ចឹមសត្វនិងការអនុវត្តការងាររបស់ការិយាល័យផលិតកម្ម និង បសុព្យាបាល

២.ចុះផ្សព្វផ្សាយពីសារៈប្រយោជន៍ និង ការប្រើប្រាស់វ៉ាក់សាំងជំងឺឆ្កែឆ្កួតដល់ប្រជាជននៅភូមិសូរិយាក្រោម និង ភូមិព្រែកត្នោត សង្កាត់រលាប និង ៣.ចុះអនុវត្តចាក់វ៉ាក់សាំងជំងឺដល់ឆ្កែ ឆ្មា ជូនកសិករតាមមូលដ្ឋាន

ចំនួនអ្នកចូលទស្សនា
Flag Counter