ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅផ្នែករដ្ឋបាលព្រៃឈើក្រគរ បើកកិច្ចប្រជុំដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ឃុំកំពង់លួង ក្រោមអធិបតីភាព លោក ប៊ិន វណ្ណា អភិបាលនៃគណៈអភិបាលស្រុកក្រគរ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ,លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលក្រគរស្តីទី លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលកំពង់លួង ,លោក ចាប ឡុក ជំទប់ទី១ ឃុំកំពង់លួង និង ប្រជានេសាទ សរុប ៤១នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំបានដោះស្រាយដូចខាងក្រោមៈ
-មិនអាចបង្កើតសហគមន៍នេសាទ កំពង់ឃ្នាស
-ចំពោះជនរុញ ដោយកំលាំងម៉ាស៊ីន ត្រូវតែទុកដាក់អោយបានល្អក្រោយការធ្វើនេសាទរួចរាល់
-ការនេសាទអោយឆ្ងាយពីភូមិ និង ហាមដាច់ខាតនេសាទកន្លែងអភិរក្សជលផល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម