ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងការងារវិស័យព្រៃឈើ ដែលមានចូលរួមពី លោក ងួន បុំណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទី លោក នាយ នាយរងផ្នែក/សង្កាត់ និង លោក ប្រធាន អនុប្រធានការិ.រដ្ឋបាល-បុគ្គលិក សរុបចំនួន ២៣រូប។កិច្ចប្រជុំនេះក្នុងគោលបំណង ក្តាប់សភាពការអនុវត្តការបង្រ្កាបបទល្មើសព្រៃឈើ បញ្ហាប្រឈមនានា ការធ្វើច្បាប់អនុញ្ញាតិអាជីវកម្មដេប៉ូឈើ ការធ្វើសន្និធិ ផល អនុផលព្រៃឈើ និងពិភាក្សារកដំណោះស្រាយរួម និងដាក់ចេញនូវផែនការយកអនុវត្ត។ ជារួមលទ្ធផលនៃកិច្ចប្រជុំបានឯកភាពជាគោលកាណ៍ដូចជា:
• ត្រូវរៀបកិច្ចប្រជុំប្រចាំខែនៅថ្នាក់ខណ្ឌ នៅខណ្ឌរដ្ឋបាលព្រៃឈើឱ្យបានទៀងទាត់
• ធ្វើបច្ចុប្បន្នភាពដីព្រៃឈើ ដែលគ្រប់គ្រងដោយខណ្ឌ ក្រោយពីផ្ទេរដីទៅក្រសួងបរិស្ថាន។
• មន្រ្តី សង្កាត់ ផ្នែក ខណ្ឌត្រូវរៀបចំផែនការសកម្មភាព និងរាយការណ៍ជាប្រចាំមកមន្ទីរ
• ធ្វើយ៉ាងណាលុបបំបាត់បង្រ្កាបការដឹកជញ្ជូនអោយមានប្រសិទ្ធភាពលើផ្លូវលេខ៥៥(មិនអោយមានបទល្មើស)
• ធ្វើយ៉ាងណាចុះបញ្ជីដីរដ្ឋដូចជា៖សហគមន៍ព្រៃឈើ ដីអាគារ និងទីតាំងដីផ្សេងៗទៀត
• រៀបចំកន្លែងធ្វើការតាមសង្កាត់រដ្ឋបាលព្រៃឈើ អោយបាន និង មានឧបកណ៍GPSទុកប្រើប្រាស់
• សហគមន៍ត្រូវតែរៀបចំផ្លូវភ្លើង និងការបង្កើនប្រាក់ចំណូល។
• ត្រូវរៀបចំ និងទុកដាក់ឯកសារអោយបានល្អ
• ត្រូវតែមានមន្រ្តីប្រចាំការនៅតាមសង្កាត់ និងផ្នែក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម