ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានសហការណ៍ជាមួយក្រុមហ៊ុនសីហាផៅវ័ររីច (ខេមបូឌា)ឯកបានធ្វើការផ្សព្វផ្សាយផលិតផលជីកសិកម្ម និង ថ្នាំកសិកម្មដែលមានការចូលរួមពីកសិករដែលដាំដំណាំឈើហូបផ្លែ(ខ្នាតមធ្យម),អាជីវករលក់សំភារៈកសិកម្មតាមមូលដ្ឋាន,ការិយាល័យជំនាញសំខាន់ៗថ្នាក់មន្ទីរ,សហគមន៍ កសិកម្ម,មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ(អ្នកទទួលបន្ទុកថ្នាលបណ្តុះកូនឈើ )និង តំណាងការិយាល័យកសិកម្មក្រុង/ស្រុកទាំង០៦ សរុប៥៦នាក់/ស្រី០២រូប។កម្មវិធីនេះមានរយៈពេល០២ថ្ងៃ ក្នុងគោលបំណងសំខាន់ជារួមៈ
•បង្ហាញពីផលិតផលជីកសិកម្ម និង ថ្នាំកសិកម្មរបស់ក្រុមហ៊ុន
•បច្ចេកទេសនៃការបញ្ជាដំណាំស្វាយ,ត្រងែន ក្រូច និង ដំណាំឈើហូបផ្លែសំខាន់ដទៃទៀត ដោយផ្លែខុសរដូវ
(ការបណ្តុះគ្រាប់ ,ការត និងផ្សាំដើម,ការប្រើប្រាស់ជីនិងថ្នាំតាមដំណាក់កាល,ការប្រើប្រាស់សាន លើដំណាំ)
•ប្រភេទជំងឺកើតលើដំណាំតាំងពីចេញពន្លករហូតដល់ប្រមូលផលនិង វិធានការពារ និងព្យាបាល
•ជាទឹសដៅអនាគតក្រុមកសិករ អាជីករ អនុវត្តតាមច្ចេកទេសផលិតដំណាំឈើហូបផ្លែ យ៉ាងហោចណាស់២-៣ដង ក្នុង០១ឆ្នាំ និង ឈានអាចផ្គត់ផ្គង់ទីផ្សាក្នុងស្រុក និងទីផ្សាប្រទេសជិតខាងបាន។
•បង្កើតប្រព័ន្ធបណ្តាញផលិតកម្មដំណាំ និងយន្តការខ្សែសង្វាក់ទីផ្សាផលិតផលឈើហូបផ្លែ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម