មាតិកា
ដំណើរត្រួតពិនិត្យគម្រោងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
ចេញ​ផ្សាយ ២០ មីនា ២០១៩
120

នារសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីមន្ទីរកសិកម្មខេត្តពោធិសាត់ និងតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារនៃអង្គការដៃគូអភិវឌ្ឍន៍ USAID បានរួមគ្នាចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងនានាដែលបាន និងកំពុងទទួលការជួយគាំទ្រពី USAID ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅខេត្តពោធិ៍សាត់ នៃគម្រោង Rice Field Fisheries ជំហាន២ (RFF II) ដោយគម្រោងនេះផ្តោតលើការលើកកម្ពស់ចំណីអាហារ និងអាហាររូបត្ថម្ភរបស់ប្រជាជនក្រីក្រតាមរយៈលើកកម្ពស់ផលិតកម្មស្រូវ ការធ្វើវារីវប្បកម្ម និងប្រព័ន្ធផលិតចំណីអាហារ និងស្បៀងដែលស្ថិតនៅភូមិ​កំពែង  ឃុំព្រងិល​ ស្រុកភ្នំក្រវ៉ាញ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter