មាតិកា
ពិធីមហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្មរបស់ក្រុមផលិតបន្លែសុវត្ថិភាព ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ២១ មីនា ២០១៩
370

ថ្ងៃព្រហស្បតិ៍១រោច  ខែផល្គុន ឆ្នាំ ច ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក សុង ធា អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់  តំណាងសង្កាត់រលាប ភូមិអូរថ្កូវ បានចូលរួមពិធីមហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្មរបស់ក្រុមផលិតបន្លែសុវត្ថិភាព ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលមានកិច្ចសហការរៀបចំដោយអង្គការ EPDO  និង គាំទ្រដោយគម្រោងជំរុញផលិតកម្មស្បៀង BFP នៃអគ្គនាយកដ្ឋានកសិកម្ម  ដែលមានអ្នកចូលរួម សរុប ចំនួន ៥៣ នាក់/ស្រី ២៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter