ថ្ងៃសុក្រ២ រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៩ លោក ឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសហការជាមួយអង្គការអភិវឌ្ឍន៍នារីខ្មែរផ្សព្វផ្សាយអប់រំបរិស្ថាន និងផលប៉ះពាល់លើការប្រើប្រាស់ជី-ថ្នាំកសិកម្មដល់សិស្សនិងកុមារតូចៗនៅសាលាបឋមសិក្សាត្បែងជ្រុំ នៅភូមិត្បែងជ្រំ ឃុំត្នោតជុំ ស្រុកក្រគរ ក្នុងគោលបំណងបង្កើនការយល់ដឹងពីសារៈប្រយោជន៍នៃការពារថែរក្សាបរិស្ថាន និង ផលប៉ះពាល់លើសុខភាពកុមារ ដោយសារការប្រើប្រាស់ជី ថ្នាំពុលកសិកម្មមិនស្របតាមគោលការណែនាំ និង ការទុកដាក់ថែរក្សាសំបកមិនបានល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម