ថ្ងៃច័ន្ទ៥ រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុុក្ខាប្រមាញ់និងនេសាទចំនួន៣រូប(ស្រ្តី១រូប)បានចូលរួមរៀបចំពិធីបេីកវគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារ រិជិនស៊ីអង្គរ ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃ គោលបំណង ដេីម្បីឲ្យថ្នាក់ដឹកនាំ (ថ្នាក់ដឹកនាំអង្គភាព/មន្ទីរ និងការិយាល័យរដ្ឋបាល បុគ្គលិក) សិក្សាអំពីរបៀបប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា និងយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព នៅតាមអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម