ថ្ងៃពុធ៧ រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៩ លោក ងួន ប៊ុណ្ណារ៉ានាយខណ្ឌរដ្ឋបាលព្រៃឈើពោធីសាត់ បានដឹកនាំកិច្ចប្រជុំស្តីពី បណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តពោធិ៍សាត់ដែលមានសមាសភាពចូលរួមពីផ្នែករដ្ឋបាលព្រៃឈើទាំង៣ តំណាងឃុទាំង៥(ឈើតុំ ស្វាយស ព្រងិល អូរសណ្តាន់ បឹងកន្ទួត)និងប្រធានបណ្តាញសហគមន៍ទាំង៥ សរុបចំនួន៣១នាក់។ជាលទ្ធផលនៃកិច្ចប្រជុំ រួមមានៈ
-ដឹងអំពីលទ្ធផល និងតំបន់គោលដៅ ដែលអង្គការទាំង៤បានអនុវត្តកន្លងមក ។
-អោយបណ្តាញរៀបចំក្រុមល្បាត ដោយទទួលស្គាល់ពីអាជ្ញាធរស្រុក
-សមាជិកគណកម្មការបំពេញសម្រង់បញ្ជីសំណួរស្តីពីផលប្រយោជន៍ដែលបានមកពីសហគមន៍ព្រៃឈើនិងផលប្រយោជន៍ផ្សេងទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម