ថ្ងៃសុក្រ ១០ រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៩ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិកបាន ចូលរូមកម្មវិធីប្រជុំក្រុមការងារពិេសសលុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តនិងលេខាធិការដ្ឋាន ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាល ខេត្ត និងលោក វេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ និង មានការចូលរួមពី លោក លោកស្រីតំណាង រដ្ឋបាលខេត្ត មន្ទីរសំខាន់ៗ អជ្ញាធរ័ស្រុក និងប្រធានមណ្ឌលសុខភាពសរុប៤១នាក់/ស្រី០៧នាក់។គោលបំណងនៃកិច្ចប្រជុំរួមមានៈ១.បង្ហាញពីស្ថានភាពទូទៅនិង លទ្ធផលនៃកាអនុវត្តការប្រយុទ្ធនិងលុបបំបាត់ជំងឺគ្រុនចាញ់២.ពិភាក្សារួមលើបញ្ហាប្រឈម-ស្វែងរកដំណោះស្រាយ និងរៀបចំផែនការអនុវត្តលុបបំបាត់ជំងឺគ្រុនចាញ់សម្រាប់ឆ្នាំ២០១៩ ៣.សេវាឯកជនផ្នែកសុខាភិបាល និងសុវត្ថិភាពចំណីអាហារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម