ថ្ងៃសុក្រ ១០ រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៩ លោក ឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសហការជាមួយអង្គការអភិវឌ្ឍន៍នារីខ្មែរផ្សព្វផ្សាយអប់រំបរិស្ថាន និងផលប៉ះពាល់លើការប្រើប្រាស់ជី-ថ្នាំកសិកម្មដល់ប្រជាជនក្នុងភូមិសរុប៩៦នាក់/ស្រី៦១នាក់ នៅ ភូមិកំពង់ឃ្លៃ ឃុំបឹងកន្ទួត ស្រុក ក្រគ ក្នុងគោលបំណងបង្កើនការយល់ដឹងពីសារៈប្រយោជន៍នៃការពារថែរក្សាបរិស្ថាន និងផលប៉ះពាល់សុខភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម