ថ្ងៃអង្គារ៍៥ កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានដឹកនាំ ខណ្ឌ ផ្នែករដ្ឋបាលព្រៃឈើក្រវាញ និង នាយសង្កាត់រដ្ឋបាលព្រៃឈើលាច និង សំរោងបានសហការជាមួយគណ:បញ្ជាការឯកភាពស្រុកភ្នំក្រវាញ ចុះចាប់ឃាត់ការធ្វើសន្និធិឈើអារចំរុះគ្រប់ប្រភេទ បានចំនួន៧រថយន្តឆ្នៃផ្ទុកឈើ ប្រមាណជា ៣០ ម៉ែត្រ ត្រីគុណ នៅចំណុច ភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។វត្ថុតាងថែរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញហើយកំពុងកសាងសំណុំរឿងនិងចាត់វិធានកាណ៍តាមផ្លូវច្បាប់។សកម្មភាពបន្តស្វែងរកទីតាំងសន្និធិខុសច្បាប់បន្តទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម