ថ្ងៃពុធ ៦ កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩ លោក ផាត់សារុន ប្រធានការិយាល័យផលិតកម្ម និង ផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំមេសា ឆ្នាំ ២០១៩ ដែលមានការចូលរួមពី លោក អនុប្រធានការិយាល័យ លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុក/ក្រុងទាំង០៦ ។គោលបំណងត្រួតពិនិត្យនិងបូកសរុបការអនុវត្តន៍ការងារផលិតកម្មនិងបសុព្យាលក្នុងខែ មីនា និង ទឹសដៅអនុវត្តបន្ត។ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំសម្រេចបានដាក់ទិសដៅបន្តដូចជាៈ ការទប់ស្កាត់រាល់ជំងឺឆ្លងសត្វគឺការក្តាប់បានពីព័ត៌មានស្ថានភាពជំងឺសត្វ ការគ្រប់គ្រងចលនាសត្វ ចម្រុញការចាក់វ៉ាក់សត្វ ត្រួតពិនិត្យអនាម័យសត្វ និងសាច់នៅទីសត្តឃាតដ្ឋាន និងការអនុត្តន៍ជីវសុត្ថិភាព។ល ។ ជាពិសេសទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម