ថ្ងៃសុក្រ ១៥ កើតខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ពស ២៥៦២ ត្រូវ និង ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩ លោក ស្រី សួង កញ្ញា មន្រ្តីបច្ចេកទេសដំណាំវបន្លែប្រចាំស្រុកកណ្តៀង បានចុះសំភាសន៍ជាមួយ លោក ហួន ហ៊ន (ប្រុស) រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ក្នុងកិច្ចសំភាសន៍នេះ ទទួលបាននូវព័ត៌មានយ៉ាងពិសេស ដូចជាៈជាកសិករទទួលជោគជ័យ លើមុខរបរដំាបន្លែសុវត្ថិភាព និង ជាកសិករគំរូ ក្នុងភូមិ និងមានភាពឧស្សាហព្យាយាម ព្រមទំាង មានបទពិសោធន៍ខ្ពស់ ក្នុងគ្រប់គ្រងកត្តាចង្រៃលើដំណំាបន្លែ និងការប្រើប្រាស់ជីធម្មជាតិ។ ជាក់ស្តែង គាត់ទទួល បានជោគជ័យលើដំណំាម្រះ ក្នុងការអនុវត្តន៍តាមគោលការណ៍GAP នៅលើផ្ទៃដី ១៥០០ម៉ែត្រការេ ដោយដំាម្រះ រយៈពេល ៩០ថ្ងៃ និងប្រមូលផលបាន ៤ ៥០០ គីឡូក្រាម ។ ចំណែកការចំណាយិញ រួមមាន ពូជ ជី ការរៀបចំដី អន្ទាក់អរម៉ូន ផ្សិតទ្រីកូឌែម៉ា បង្គោលទ្រើង សំណាញ់ទ្រឿង ប្រព័ន្ធស្រោចស្រពដំណក់ និងចំណាយផ្សេងៗ ក្នុង ១វគ្គនៃដំណំា សរុបអស់ ៣.៨៨៥.០០០ រៀល និងកំលាំងពលកម្ម២នាក់(ប្តី និង ប្រពន្ធ) ហើយទទួលបានប្រាក់ចំណូលសរុប១១.២៥០.០០០ រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម