នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំពិភាក្សាការងារ ព្រៃឈើក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងជាប្រធានអង្គប្រជុំដែលមានការចួលរួមពី លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលបាលព្រៃឈើស្តីទី លោកនាយ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ និងប្រធាន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក សរុប១៣រូប។ កិច្ចប្រជុំនេះមានគោលបំណងជារួម៖បង្ហាញពីចំណុចខ្វះខាតនៃការរកឃើញរបស់សវនកម្មផ្ទៃក្នុង ,ប្រកាស៥០៩ ប្រក.កសក.បុ ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់រដ្ឋបាលព្រៃឈើ ,ការអនុវត្តតួនាទី របៀបរបបការងាររបស់ខណ្ឌ ផ្នែក សង្កាត់ និងរៀបចំផែនការអនុវត្តបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកប្រធានមន្ទីរបានដាក់ចេញនូវចំណុចជាអាទិភាពមួយចំនួនដូចជា៖ ត្រូវកែសម្រួលចំណុចខ្វះខាតមួយចំនួនដែលសវនកម្មផ្ទៃក្នុងរកឃើញ,ត្រូវដាក់បំពេញមន្រ្តីទទួលបន្ទុកនៅសង្កាត់អូរសោម និង ក្រពើពីរឱ្យបានឆាប់,រៀបចំលក្ខខណ្ឌចាំបាច់ដែលអាចបង្កើតរោងសិប្បកម្ម សន្និធិ ដាក់ជូនមន្ទីរ,ត្រូវរៀបចំទីតាំងកន្លែងធ្វើការតាមសង្កាត់ ផ្នែកអោយបានស្អាត និងរៀបចំទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់,រៀបចំលិខិតស្នាមបញ្ជូនមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើដើម្បីទទួលនិតិសម្បទារជាមន្រ្តីនគរបាលយុត្តិធម៌ឱ្យបានឆាប់,អនុវត្តការងារតាមប្រកាសលេខ ៥០៩ ពីតួនាទី និងភារកិច្ចរបស់ខណ្ឌរដ្ឋបាលព្រៃឈើអោយបានល្អ និងរៀបចំកិច្ចប្រជុំអណត្តិប្រចាំខែ ជាមួយមន្រ្តីតាមខណ្ឌ ផ្នែក សង្កាត់ឱ្យបានទៀងទាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម