មាតិកា
ការចុះពិនិត្យការប្រមូលផលដំណាំត្រសក់ របស់កសិករ នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៤ មេសា ២០១៩
108

 ថ្ងៃពុធ៥ រោច ខែចេត្រ ឆ្នាំកុ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយលោក វិន សុខរ៉ា ទីប្រឹក្សាគម្រោង និង មន្រ្តីបច្ចេកទេសដំណាំបន្លែប្រចាំស្រុកបាកានបានចុះពិនិត្យការដាំបន្លែ និងការប្រមូលផលត្រសក់របស់កសិករឈ្មោះ អុឹង យឹង នៅភូមិធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ កសិករគាត់បានអនុវត្តលើផ្ទៃដី២០អាសម្រាប់ដំណាំត្រសក់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មល្អ ហើយទទួលបាន ផលជាមធ្យម១៥០គ.ក្រ-១៨០គ.ក្រ
ក្នុង០១ថ្ងៃ។តំលៃលក់ចេញ១គ.ក្រពី១៨០០រៀល-២០០០រៀលដោយឈ្មួញមកប្រមូលទិញផ្ទាល់យកមកលក់នៅទីផ្សារពោធិ៍សាត់ និង ផ្សារទីរួមស្រុកបាកាន។ហើយដំណាំផ្សេងទៀតដែលក្រុមកសិករដាំ ក៍មានការពេញចិត្តពីឈ្មួញ និង អ្នកបរិភោគប្រចាំថ្ងៃផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter