ថ្ងៃសុក្រ៧ រោច ខែចេត្រ ឆ្នាំកុ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៩ លោកឡាយ វិសិដ្ឋ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានសហការជាមួយលោកស្រី ឡូវ សំណាង នាយិការ អង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO)បានរៀបចំកិច្ចប្រជុំសម្របសម្រួលថ្នាក់ ខេត្តដើម្បីកាត់បន្ថយបទល្មើស នេសាទ និងបញ្ហា លើ មុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទដោយមានការចូលរួមពីលោក-លោកស្រីតំណាងមន្ទីរអប់រំ,មន្ទីរបរិស្ថាន,មន្ទីរសុខាភិបាល,លោក អភិបាលស្រុក(ក្រគរ,កណ្តៀង,បាកាន),មេឃុំ(មេទឹក,ស្នាមព្រះ,រាំងទិល,កញ្ជរ,កំពង់ពោធិ៍,អូរសណ្តាន់,ស្នាអន្សានិងតំណាងសហគមន៍(ព្រែកក្រ, ដីរនាត, ចារុះ, កោះព្រែក រាំងទិល, ស្រីចិក, ត្រាំពែ, អាកល, កំពង់ប្រាក់ និងសហគមន៍អន្លង់រាំង) សរុបអ្នកចូលរួម៣២នាក់/ស្រី២នាក់។កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីលទ្ធផលរីកចំរើន បញ្ហាប្រឈមនានា និងដំណោះស្រាយរបស់អ្នកពាក់ព័ន្ធក្នុងការគាំទ្រវិស័យជលផល និងការបង្កើនប្រាក់ចំណូល និង ធ្វើផែនការរួមគ្នា សម្រាប់ អនុវត្តបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម