ថ្ងៃ ច័ន្ទ ១០ រោច ខែចេត្រ ឆ្នាំកុ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍មន្ត្រីរាជការជូនថ្នាក់ដឹកនាំមន្ទីរ ជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល ការិយាល័យជំនាញ និង កសិកម្មក្រុង/ស្រុកដែលមានចូលរួមសរុបចំនួន៤៣នាក់/ស្រី២០ នាក់។សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស នៃក្រសួងកសិកម្ម ក្រោមអធិបតីភាពលោក អ៊ំ សាវី អនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និង លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ក្នុងគោលបំណងធ្វើឱ្យមន្រ្តីរាជការបានយល់ដឹង អំពីអត្ថប្រយោជន៍របស់ខ្លួន តាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈស៊ីជំរៅ ដើម្បីលើកទឹកចិត្តឱ្យមន្រ្តីរាជការអនុវត្តការងារបានល្អក្នុងនាមជាមន្រ្តីរាជការ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម