ថ្ងៃ អង្គារ៍ ១២ រោច ខែចេត្រ ឆ្នាំកុ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោកអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមកិច្ចប្រជុំពិភាក្សា រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអង្គការអភិរក្សអន្តរជាតិ (C I) ស្តីពីការការពិភាក្សាជារួមនៅស្ថានភាពនិងវិធានការទប់ស្កាត់ និងផែនការការការពារភ្លើងឆេះព្រៃនៅតំបន់បឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ។ខ្លឹមសានៃកិច្ចប្រជុំផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ រៀបចំអោយមានផ្លូវភ្លើង,ដាំនិងស្តារព្រៃលិចទឹកឡើងវិញ រៀបចំធ្វើយុទ្ធនាការ ក្នុងការបង្ការ ទប់ស្កាត់ នៅក្នុងសហគមន៍ដែលប្រឈមនឹងភ្លើងឆេះព្រៃ,ធ្វើស្លាកសញ្ញាទាក់ទងនឹងផលប្រយោជន៍ព្រៃលិចទឹក,ដាំរុក្ខជាតិសំបូរដោយជាតិទឹកធ្វើជារបងការពារនិងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីវិធានការការពារភ្លើងឆេះព្រៃអោយបានទូលំទូលាយតាមតំបន់ដែលងាយរងគ្រោះដោយភ្លើងឆេះព្រៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម