ថ្ងៃ ព្រហស្បត្តិ៍ ១៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ខែ ឧសភា ឆ្នាំ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំមន្ត្រីការិយាល័យ និង ផ្នែកផលិតកម្ម ស្រុកក្រគរ បានចុះដល់ទីតាំងដែលគោក្របីបម្រុងនាំចេញគ្មានលិខិតអនុញ្ញាតស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ។ជាពិសេសក្រុមការងារបានជួបពិភាក្សាជាមួយមេប៉ុស្តិ៍ និងមន្ត្រី នៅប៉ុស្តិ៍នគរបាលឃុំឈើតុំ ដើម្បីបង្កើនកិច្ចសហការគ្នាទប់ស្កាត់គោ-ក្របីចេញខុសច្បាប់។
ជាលទ្ធផល ទទួលបានការឯកភាពគ្នានិង ទំនាក់ទំនងគ្នាឱ្យបានល្អជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម