ថ្ងៃ សុក្រ ១៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក-លោកស្រីអនុប្រធានមន្ទីរបានចូលរួមពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជានៅខេត្តពោធិ៍សាត់ ។ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមអំពីឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាប្រធាន និងអនុប្រធាន សមាជិកក្រុមការងារចុះជួយនៅតាមបណ្ដាស្រុកក្រុងទាំង ៧ ជាច្រើនរូបទៀតនៅ សាលប្រជុំសាលាខេត្តពោធិ៍សាត់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម