មាតិកា
វគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងកត្តាចង្រៃលើដំណាំបន្លែ ការជ្រើសរើសពូជ និងទីផ្សារទាក់ទងដំណាំបន្លែ
ចេញ​ផ្សាយ ០៣ ឧសភា ២០១៩
173

ថ្ងៃ សុក្រ ១៤ រោច ខែចេត្រ ឆ្នាំកុ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៩ លោកស្រី ជ័យ ចន្នី ក្រុមគ្រូបង្គោលដំណាំបន្លែប្រចាំស្រុកបាកាន បានចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងកត្តាចង្រៃលើដំណាំបន្លែ  ការជ្រើសរើសពូជ និងទីផ្សារទាក់ទងដំណាំបន្លែ របស់គម្រោង Harvest II សហការជាមួយក្រុមហ៊ុន គ្រាប់ពូជបន្លែ EAST WEST SEED នៅ សហគមន៍ផលិតបន្លែ សុវត្ថិភាព ភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមពីអ្នកប្រមូលទិញបន្លែ,ក្រុមកសិករផលិតបន្លែ ក្រុមហ៊ុនព្រួញ បុគ្គលិកអង្គការ ហាវេស ២ ,ទីប្រឹក្សារទីផ្សារបន្លែ និងក្រុមគ្រូបង្គោលបន្លែស្រុកបាកាន សរុបចំនួន២៥ នាក់/ស្រី ១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter