ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរ និងជាប្រធានគម្រោងស្ថានីយ៍ផលិតពូជទួលល្ពៅ បានដឹកនាំកិច្ចប្រជុំការងារគម្រោង RIAPIP ដើម្បីរៀបចំផែនការអនុវត្ត សម្រាប់ឆ្នាំ ២០១៩ ដែលមានអ្នកចូលរួមជាមន្រ្តីគម្រោង សរុបចំនួន ០៨ រូប /ស្រ្តី០៤រូប ។គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំរបស់TMU នៅបាត់ដំបងនិង រៀបចំផែនការអនុវត្ត។របៀបវារៈនៃកិច្ចប្រជុំរួមមានៈការងារសំខាន់ផ្ទាល់របស់មន្រ្តី,របាយការណ៍រីកចំរើនអនុវត្តកន្លងមក,បង្ហាញថវិការួមគម្រោង និងការបែងចែកដល់សហគមន៍ និង ការត្រៀមលក្ខណៈការទទួលក្រុមTMU ថ្នាក់ជាតិ មកខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម