ថ្ងៃអង្គារ៍ ៤កើត ខែពិសាខ ឆ្នាំកុរ សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងសមាជិកស.ស.យ.ក ០៣រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរូមពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឈុន សុង ទីប្រឹក្សាជាន់ខ្ពស់ ស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចេង ឡៃ ប្រធានកិត្តិយស ស.ស.យ.ក និងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកា ស.ស.យ.ក ជាច្រើនរូបទៀតសរុបប្រមាណ ៥៣៨នាក់ នៅបណ្ណាល័យ(អគារធនធាន)វិទ្យាល័យពោធិ៍សាត់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម