មាតិកា
ចុះត្រួតពិនិត្យដីព្រៃលិចទឹកដែលបានលួចឈូសឆាយដើម្បីយកធ្វើកសិកម្ម និងភ្លើងឆេះព្រៃ
ចេញ​ផ្សាយ ០៧ ឧសភា ២០១៩
121

ថ្ងៃអង្គារ៍ ៤កើត ខែពិសាខ ឆ្នាំកុរ សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៩
ក្រុមការងារគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងនៃគណៈ អភិបាលស្រុកក្រគរ ដែលមានការចូលរួម លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាខេត្តពោធិ៍សាត់ មន្រ្តីបរិស្ថាន ក្រុមប្រឹក្សាឃុំអន្សារចំបក់ មេភូមិ នឹងសហគមន៍នេសាទ ដែលមានកម្លាំងសរុបចំនួន០៩នាក់ បានចុះត្រួតពិនិត្យដីព្រៃលិចទឹកដែលបានលួចឈូសឆាយដើម្បីយកធ្វើកសិកម្ម និងភ្លើងឆេះនៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់កំពង់ថ្គោលជាលទ្ធផលភ្លើងឆេះព្រៃលិចទឹកចំនួន១០ហិចតាស្មើ០៤កន្លែង។ ជាចុងក្រោយក្រុមការងារបាណែនាំ ដល់មេភូមិ និងសហគមន៍នេសាទ អោយជួយបន្តតាមដានរកមុខសញ្ញាដែល ឈូសឆាយនឹងដុតព្រៃលិចទឹកដើម្បីយកមក បង្កសណុំរឿងស្តីពីច្បាប់ជលផល។ ថ្ងៃស្អែកក្រុមកាងារគណៈ បញ្ជាការឯកភាពស្រុកក្រគរនឹងបន្តចុះស្រាវជ្រាវរកមុខសញ្ញាដែលឈូសឆាយដីព្រៃលិចទឹក និងភ្លើងឆេះចាប់ពីឃុំក្បាលត្រាចដល់ព្រំ ប្រទល់ស្រុកកណ្ដៀងបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter