នៅព្រឹក ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នំាំ២០១៩ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដឹកនាំដោយ លោក ឆាយ តុលា អនុប្រធានការិយាល័យ Aidoc និងលោក លោក ឡុង ពុធដាណូ អនុប្ថរធានការិយាល័យ បានចុះតាមដានការអនុវត្តន៍ ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មី លើគេហទំព័រ របស់មន្ទីរ(pusat.maff.gov.kh )នៅការិយាល័យបុគ្គលិក នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួម ពីលោក មែ៉ន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និង ជាមន្រ្តីទទួលបន្ទុកប្រព័ន្ធបណ្តាញសង្គម និង មន្រ្តី០២រូប សរុប ០៥រូប។គោលបំណងនៃការជួបរួមមានៈ ១.ការបង្ហាញនូវការកែប្រែលើវេបសាយរបស់មន្ទីរ ២.បង្ហាញពីចំណុចខ្វះខាតមួយចំនួនសម្រាប់កែលំអ និង ៣.ពិភាក្សា និង ការផ្តល់ព័ត៌មានត្រលប់ការងារទូទៅនៃវេបសាយ។ជាលទ្ធផលក្រុមការងារបានឯកភាព លើចំណុច កែប្រែលើទម្រង់ Log in ,ករណីភ្លេច Password,កែប្រែ Page ដោយកាត់រចនាសម្ពន្ធមន្ទីរចូលទៅអំពីមន្ទីរវិញ,បង្កើតPost Subcategory, លុបProducer ត្រង់ចំណុចអ្នកទិញ ,កំណត់ចំនួនSlide Slow ត្រឹម ១០,កែសម្រួល និងដាក់បន្ថែម Admin និង បង្ហាញ ឈ្មោះអ្នកផុសជាដើម។ជាផែនការ បន្តក្រុមការងារគេហទំព័រនិង កែសម្រួលនូវចំណុចខ្ខះខាតកន្លងមក និង សហការល្អជាមួយមជ្ឍមណ្ឌលព័តមានកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម