មាតិកា
ការបង្ហាញនូវបច្ចេកទេស ស្តីពីការប្រើប្រាស់ថែទាំជួសជុលត្រាក់ទ័រម៉ាក ចនឌារ
ចេញ​ផ្សាយ ០៩ ឧសភា ២០១៩
166

ថ្ងៃព្រហស្បត្តិ៍ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៩ លោក ជុំ ភ្លូ អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានសហការណ៍ជាមួយក្រុមហ៊ុន ចនឌារ(JOHN DEERE) ធ្វើការបង្ហាញនូវបច្ចេកទេស ស្តីពីការប្រើប្រាស់ថែទាំជួសជុលត្រាក់ទ័រម៉ាក ចនឌារ និង ភ្ជួរ រាស់ដី បង្ហាញដល់កសិករ បានចំនួន០១ហិកតា ស្ថិនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។សមាសភាពចូលរួម មេភូមិស្វាយប៉ាក,មេភូមិអូរបាក់ត្រា,ភូមិកំពែង និងកសិករចូលរួមចំនួន៣៩នាក់ក្នុងគោលបំណងៈ១.ឲ្យកសិករយល់ដឹងកានតែច្បាស់ស្តីពីការប្រើប្រាស់ថែទាំ ជួសជុលគ្រឿងយន្តកសិកម្ម,២.ការភ្ជួររាស់ដីបានស្អាតល្អ ៣.ប្រើល្បឿនភ្ជួ-រាស់សមស្រមតាមលក្ខណបច្ចេកទេសនិង យល់ដឹងអំពីបច្ចេកទេស សារេនង្គ័លទៅតាមស្ថានភាពដី។​

ចំនួនអ្នកចូលទស្សនា
Flag Counter