#ថ្ងៃព្រហស្បតិ៍ ៦កើត ដល់ ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោក ម៉ប់ ប្រុង ទីប្រឹក្សាផ្នែកទីផ្សារកម្មវិធី ASPIRE និងមន្ត្រី ២រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានចូលរួមសិក្ខាសាលាស្តីពី "ការបង្កើនប្រសិទ្ធភាព នៃការអនុវត្តគោលការណ៍ជំរុញកសិផលឆ្ពោះទៅទីផ្សារ
" ក្រោមអធិបតី លោក មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE
#សិក្ខាកាមចូលរួមមានចំនួនសរុប ៥០នាក់/ស្រី ៩នាក់ រួមមានប្រធាន អនុប្រធាន មន្រ្តី មកពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានផែនការ ស្ថិតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីប្រឹក្សាកម្មវិធី មកពីខេត្តទាំង១១ ក្នុងកម្មវិធី ASPIRE (ខេត្តព្រះវិហារ កំពត តាកែវ ព្រៃវែង បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កណ្តាល ស្ទឹងត្រែង កំពង់ឆ្នាំង និងក្រចេះ) ។
#ដែលស្ថិតនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ។
#គាំទ្រថវិកាដោយរាជរដ្ឋាភិបាល និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួអាកាសធាតុ(ASPIRE)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម