ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០៩ ខែ ឧសភា ឆ្នាំ២០១៩ លោកស្រី សែម សុធា ប្រធានស្ថានីយ៍ផលិតពូជទួលល្ពៅនិងមន្រ្តីបច្ចេកទេសផលិតពូជ បានចូលរួមលោក សាម៉េង កែវម៉ានីន អគ្គនាយរងនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយករងនៃគម្រោង ,លោក ចែ សាវុន អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងលោកទីប្រឹក្សាគម្រោង ចុះតាមបណ្តាសហគមន៍កសិកម្មគំរូសម្រាប់ ផលិតពូជលក្ខណៈទ្រង់ទ្រាយធំនៅសហគមន៍ ក្នុងគោលបំណងបង្ហាញពីលទ្ធផលជ្រើសរើសសហគមន៍គំរូ ពិភាក្សាលើការងារផលិតកម្មគ្រាប់ស្រូវពូជ និងផែនការធ្វើជំនួញ នៅសហគមន៍ចំរើនកសិករ ស្យាចំរើនផល និងសហគមន៍ត្រពាំងកន្ទួត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម