ថ្ងៃសុក្រ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេសកសិកម្មទំនើបនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងពិភាក្សារួមលើបញ្ហាដំណាំបន្លែ ឈើហូបផ្លែ និង ដំណាំកសិឧស្សាហកម្មផ្សេងៗទៀត និង រិះរកវិធីការពារ ព្យាបាល និងរៀបចំយុទ្ធសាស្រ្តគាំទ្រនិងអន្តរាគមន៍បច្ចេកទេសនៅពេលដែលម្ចាស់ចំការ-សហគមន៍ក៍ដូចជាកសិករត្រូវការ។កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យជំនាញ លោកទីប្រឹក្សាគម្រោងASPIRE និង មន្រ្តីរបស់ក្រុមហ៊ុន សីហា ផៅវើ រិច សរុប២០នាក់/ ស្រី ០៣នាក់។ជាលទ្ធផលនៃកិច្ចប្រជុំ បានសម្រេចដូចជាៈ១.មន្ទីរកសិកម្ម ជាថ្នាលបណ្តុះបច្ចេកទេសកសិកម្ម ដល់កសិករ សហគមន៍ និង អ្នកពាក់ព័ន្ធដទៃទៀត ដោយជារៀងរាល់ថ្ងៃព្រឹកថ្ងៃសៅរ៍ នឹងបើកវគ្គផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មជូនដោយឥតគិតថ្លៃ ២.គ្រូបណ្តុះបណ្តាលឬអ្នកបច្ចេកទេសកសិកម្មនិងចុះប្រឹក្សាយោបល់ដល់ទីតាំងផ្ទាល់នៅពេលមានបញ្ហាទាក់ទងការងារកសិកម្ម នៅពេលកសិករ សហគមន៍ត្រូវការ និង ៣.សហការបច្ចេកទេសជាមួយក្រុមហ៊ុន សីហាផៅវើ រិច ក្នុងជួយគាំទ្រសកម្មភាពអនុវត្តកម្មវិធីឬគម្រោងនានាដែលអនុវត្តដោយមន្ទីរ ក្នុងការស្វែងរកធាតុចូលសម្រាប់ផលិតផលស្រូវ បន្លែ ដំណាឈើហូបផ្លែទទួលបានផលល្អ និងការទទួលបានភាពជោគជ័យនៃគម្រោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម