មាតិកា
វគ្គបណ្តុះបណ្តាល​ពីបច្ចេកវិទ្យាកសិកម្ម​ទំនើប លេីដំណាំបន្លែ​ និងឈេីហូបផ្លែ​
ចេញ​ផ្សាយ ១៨ ឧសភា ២០១៩
236

ថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមមតិក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ពីបច្ចេកវិទ្យាកសិកម្ម​ទំនើប លេីដំណាំបន្លែ​ និងឈេីហូបផ្លែ​ក្រោមការសហការណ៍បច្ចេកទេស និងធ្វើបទបង្ហាញដោយលោក សួង សឿង ទីប្រឹក្សាបច្ចេកទេស នៃក្រុមហ៊ុន សីហាផៅវ័ររិច និង ក្រុមការងារគាំទ្រផ្សេងទៀត។សិក្ខាកាមចូលរួម សរុប ៣៤នាក់/ស្រី ១៩នាក់ សុទ្ធតែជាក្រុមកសិករ ឬសហគមន៍ ដែលចាប់អារម្មណ៍ និងជាអ្នកដែលបានកំពុងដាំបន្លែ ឈើហូបផ្លែ និងដំណាំចំការ។ចាប់ពីថ្ងៃនេះទៅ ក្រុមហ៊ុន និងក្រុមការងារបច្ចេកទេសនិងបើកវគ្គបណ្តុះបណ្តាលនេះដោយមិនគិតថ្លៃ រៀងរាល់ព្រឹកថ្ងៃសៅរ៍ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ក្រុមបច្ចេកទេសនិងធ្វើបទបង្ហាញដោយលំអិតព្រមទាំងចុះពិនិត្យជាក់ស្តែង​ លេីចំការ​ ដែលជួបប្រទះបញ្ហា​ ដូចជាជំងឺ​ សត្វល្អិតបំផ្លាញ​ ឬ​ ដង្កូវ​ និងជួយអន្តរាគមន៍នៅពេលពួកគាត់ត្រូវការ។

ចំនួនអ្នកចូលទស្សនា
Flag Counter