មាតិកា
វគ្គបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មទំនើប
ចេញ​ផ្សាយ ២៦ ឧសភា ២០១៩
115

ថ្ងៃសៅរ៍ ៧រោចខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ខែ ឧសភា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក សាង ហ៊ាប នាយកក្រុមហ៊ុមសីហាផៅវ័រ និងលោកស្រី អ៊ែល ស្រី ប្រធានសហគមន៍បន្លែសុុវត្ថិភាព ភូមិចំការអូ បានបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មទំនើប ដែលមានការចូលរួមពីមន្រ្តីមន្ទីរ បុគ្គលិកអង្គការEPDO សហគមន៍កសិកម្ម និងកសិករដែលអនុវត្តកសិកម្ម សរុបចំនួន៥២នាក់/ស្រី១៨នាក់។ការបង្ហាញនេះបានពិភាក្សាលើបញ្ហាលើដំណាំក្រូច ស្រូវ បន្លែត្រប់ ដូងក្រអូប និងដំណាំត្រសក់ ដែលកើតតាមមូលដ្ឋាន និងរិះរកបច្ចេកទេសវិធានការពារ និងការព្យាបាល។ជាលទ្ធផលកសិករបានទទួលចំណេះដឹងពីបច្ចេកទេសសំខាន់ៗ យកអនុវត្តន៍បាន។ជាពិសេសករណីមានសំណូមពរក្រុមបច្ចេកទេសនឹងចុះជួយដល់មូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter