មាតិកា
ពិធីលែងសត្វពស់នៅសហគមន៍អូរបាក់ត្រា ឃុំព្រងឹល ស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ២៧ ឧសភា ២០១៩
329

ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ខែ ឧសភា ឆ្នាំ២០១៩ 
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចូលរួមពិធីលែងសត្វពស់សរុប៨៨គ.ក្រ(ពស់សង់សឿ,ពស់ស្នាអន្សោង,ពស់ព្រៃនិងពស់ព្រេង) នៅសហគមន៍ព្រៃឈើអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ដែលមានពីសំណាក់មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ អង្កការពន្លឺកុមារ និងគណៈកម្មាសហគមន៍ព្រៃឈើ សរុប ០៩រូប។ចំពោះការព្រលែងសត្វពស់នេះ មានការឆ្លងមតិលោកព្រះរាជអជ្ញារនិងស្ថានភាពជាក់ស្តែងរបស់សត្វក្រោយពីចាប់ឃាត់ឡានសាំយ៉ុង០១គ្រឿងដែលមានស្លាកលេខបាត់ដំបង 2B-1410បើកបរដោយ សៀម សៀននៅចំណុចលើផ្លូវជាតិលេខ៥ ភូមិស្រះស្រង់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ចំពោះនីតិវិធីបន្តកំពុងកសាងសំណុំរឿងនិងអនុវត្តតាមផ្លូវច្បាប់។
 

ចំនួនអ្នកចូលទស្សនា
Flag Counter