មាតិកា
ចុះពិនិត្យ និងវាយតំលៃ លើអគារសង្កាត់រដ្ឋបាលព្រៃឈើ ដែលចាស់ទ្រុពទ្រោម
ចេញ​ផ្សាយ ២៩ ឧសភា ២០១៩
120

ថ្ងៃពុធ ១១រោចខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ខែ ឧសភា ឆ្នាំ២០១៩លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ ស្តីទីរួមជាមួយ លោក តូ ជីពេជ្រ ប្រធានការិយាល័យរដ្ឋបាល លោក តំណាងផ្នែក សង្កាត់រដ្ឋបាលព្រៃឈើបានចុះពិនិត្យ និងវាយតំលៃ លើអគារសង្កាត់រដ្ឋបាលព្រៃឈើ ដែលចាស់ទ្រុពទ្រោម ដែលសង់តាំងពីឆ្នាំ ១៩៤០នៅចំណុចថ្នល់បំបែកលាច ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។បន្ទាប់ពីចុះត្រួតពិនិត្យរួចមកក្រុមការងារសង្កេតឃើញថាអគារចាស់ ដំបូលបាក់ស្រុត ជញ្ជាំងក្តារពុកស្ទើតែ១០០% ហើយប្រសិនបើទុកបន្តទៀតនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង ដោយសាររលំឬក៏បាក់ស្រុត។ដូច្នេះក្រុមការងារនឹងរៀបចំឯកសារអនុញ្ញាតជាគោលការណ៍ពីអភិបាលខេត្តសម្រាប់រុះរើសំណង់អគារនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter