ថ្ងៃព្រហស្បត្តិ៍១២រោចខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩ ដោយមានការចាត់តាំងពីលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ក្រុមមន្រ្តីអធិការកិច្ច សហការជាមួយការិយាល័យនីតិកម្មកសិកម្មខេត្តពោធិ៍សាត់ បានចុះធ្វើអធិការកិច្ចលើដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តពោធិ៍សាត់ ក្នុងគោលបំណង ពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការធ្វើអាជីវកម្មល្មើសច្បាប់ សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃថ្នាំកសិកម្មនិងជីកសិកម្ម ដែលកសិករយកទៅប្រើប្រាស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម