ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ ឧសភា ២០១៩ លោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហកាណ៍ជាមួយ អាជ្ញាធរមូលដ្ឋានមេឃុំកំពង់ពោធិ៍ និងអង្គការ ANKO បានចុះទៅដល់សហគមន៍នេសាទ អន្លង់រាំងដែលមានអ្នកចូលរួមចូលរួមសរុប៦៤នាក់ ស្រី ៣១នាក់។ កិច្ចប្រជុំក្នុងគោលបំណង៖
_ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីរដូវបិទ នេសាទឆ្នាំ ២០១៩។
_ ផ្សព្វផ្សាយសារាចរណ៍ណែនាំ ស្ដីពីវិធាន ការណ៍ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដោយប្រើឧបករណ៍នេសាទលប កន្ទុយកណ្តុរ ឬ លបពោះវៀនជ្រូក ឬ លប ប្រើស១០០។
_ បោះឆ្នោតជ្រើសរើសគណៈកម្មការ សហគមន៍នេសាទអន្លង់រាំងអាណត្តិថ្មី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម