មាតិកា
ពិធីចែកស្រូវផ្ការំដួលជូនកសិករនៅឃុំអន្សាចំបក់
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
122

ព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឡាយវិសិដ្ឋ ប្រធានមន្ទីរ បានចុះចែកស្រូវពូជផ្ការំដួល ជូនកសិករមកពីភូមិខ្សាច់ល្អិតចំនួន ៥៥គ្រួសារ ថ្គោលតូច ៥៥គ្រួសារ ថ្គោលធំ ៥០គ្រួសារ និងភូមិអារ៉ងព្រួច ៥០គ្រួសារ សរុប២១០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ១០គីឡូក្រាម ស្ថិតក្នុងឃុំអន្សាចំប៉ក់ ស្រុកក្រគរ ដែលផលិតដោយនាយកដ្ឋានដំណាំស្រូវ និងគាំទ្រដោយគម្រោងជម្រុញការទទួលយកនូវពូជស្រូវធន់នឹងលក្ខខ័ណ្ឌមិនអំណោយផលរបស់កសិករខ្នាតតូចនៅកម្ពុជារបស់យូសេដ ។

ចំនួនអ្នកចូលទស្សនា
Flag Counter