មាតិកា
បើកវគ្គស្តីពីការត្រួតពិនិត្យសហគមន៍កសិកម្ម
ចេញ​ផ្សាយ ០៥ មិថុនា ២០១៩
124

ថ្ងៃពុធ ៣កើតខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ចូលរួមពិធីបើកវគ្គស្តីពីការត្រួតពិនិត្យសហគមន៍កសិកម្មដោយគណៈកម្មាធិការត្រួតពិនិត្យ ដែលមានគោលបំណងសំខាន់ដើម្បីបង្កើនចំណេះដឹងលើការងារត្រួតពិនិត្យផ្ទៃក្នុងដល់គណៈកម្មាធិការត្រួតពិនិត្យ និងតួនាទីភារកិច្ចទទួលខុសត្រូវ។ សមាសភាពចូលរួមមាន តំណាងនាយដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទាំង៦ក្នុងខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter