ថ្ងៃពុធ៣កើតខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមិថុនាឆ្នាំ២០១៩
ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់ រដ្ឋបាលជលផលកំពង់លួង សហកាណ៍
ជាមួយកងរាជអាវុធហត្ថខេត្ត និងយោធា
ខេត្តពោធិ៍សាត់ កម្លាំងសរុបចំនួន ១៣ នាក់កាណូត ចំនួន ០៣ គ្រឿង បានចេញ
បង្រ្កាបបទល្មើសនេសាទនៅចំណុចកំពង់ឃ្នាស(ឃុំក្បាលត្រាច)ដល់ភូមិកំពង់ថ្គោល (ឃុំអន្សារចំបក់)ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល ចំនួន១ ករណី (បំផ្លាញចោល)របាំងចំនួន ៥ ខ្សែ,របាំងសាច់អួនប្រវែង ១៥០០ ម៉ែត្រ,ក្បាលបរចំនួន ៥ គ្រឿងលូកងសាច់អួនចំនួន ៣ មាត់,បង្គោលចំនួន ៧៥០ដើមនិងលែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម។ក្នុងថ្ងៃនេះដែរលោកនាយខណ្ឌបានអមដំណើរអភិបាលរងខេត្តចុះ ពិនិត្យមើលស្ថានភាពនេសាទនិងឡូត៍ អភិរក្សជលផលលេខ៦ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម