ថ្ងៃ សៅរ៍ ០៦ កើត ខែជេស្ឋ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០១៩ សង្កាត់រដ្ឋបាលជលផលបាកាន សហការណ៍ជាមួយកងកំលាំងប្រដាប់អាវុធទាំង៣ បានចេញបង្រ្កាបបទល្មើសនេសាទនៅចំនុចមុខព្រែកតាឡែន ភូមិ ព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ ជាលទ្ធផលបានចំនួន ០២ករណី វត្ថុតាងរួមមានៈរបាំងសាច់អួន ១០០០ ម៉ែត្រ,ក្បាលបរ ចំនួន ៣ គ្រឿង, របាំងស្បៃមុង ៤០០ ម៉ែត្រ,លូកងស្បៃមុង ៤ គ្រឿង,បង្គោលចំរ៉ឹងចំនួន ៦០០ ដើម និងចាក់លែងត្រីចម្រុះចំនួន៥០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម