ថ្ងៃព្រហស្បត្ថិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ខែមិថុនា ឆ្នាំ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាលបានចូលរួមប្រជុំជាមួយ ក្រុមការងារផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ជីលាមកសត្វចេញពីឡជីវឧស្ម័ន នៅមន្ទីរកសិកម្មខេត្ត និងមានការចូលរួមពីមន្រ្តីកម្មវិធីថ្នាក់ជាតិផងដែរ។កិច្ចប្រជុំនេះមានគោលបំណង: ឱ្យមានការគ្រប់គ្រងជីធម្មជាតិឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់លើដំណាំ និងដើម្បីចំណាប់អារម្មណ៍ ទាក់ទាញដល់កសិករបន្តការសាងសង់ឡជីវឧស្ម័នថ្មីៗ។ អង្គប្រជុំមានការជម្រុញឱ្យមានរោងជីគ្របឡក្រោយពីសាងសងុរួច ការធ្វើបង្ហាញដំណាំបន្លែ និងឈើហូបផ្លែដោយប្រាស់ជីចេញពីឡ។ ជាពិសេសក៍បានពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម